អំពីខ្ញុំ

អំពីខ្ញុំ - វណជ្ជា

អំពីខ្ញុំ

"វណជ្ជា" ត្រូវបានបង្កើតឡើងដោយលោក ញ៉ែម រដ្ឋា

គាត់មានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យហិរញ្ញប្បទានពាណិជ្ជកម្ម។ ដោយមានក្តីស្រឡាញ់ក្នុងការចែករំលែកចំណេះដឹង ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ លោក រដ្ឋា បានបង្កើតវេបសាយ www.vanijja.com ដើម្បីជាធនធានសម្រាប់សាធារណ:ជន ដែលចាប់អារម្មណ៍ ស្វែងយល់ក្នុងវិស័យនេះ។


អំពីលោកញ៉ែម រដ្ឋា

លោក រដ្ឋា មានប្រវត្តិការងាររយៈពេលជាង 15 ឆ្នាំនៅក្នុងវិស័យធនាគារ ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញប្បទានពាណិជ្ជកម្ម ។ បទពិសោធន៍របស់លោកគ្របដណ្តប់លើផ្នែកជាច្រើននៃហិរញ្ញប្បទានពាណិជ្ជកម្ម រួមមាន៖​​ ការអភិវឌ្ឍផលិតផលហិរញ្ញប្បទានពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ការទូទាត់ប្រាក់ ហានិភ័យពាណិជ្ជកម្ម ការសម្អាតប្រាក់កង្វក់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ច្បាប់ បទបញ្ញាតិ និងអនុលោមភាពពាណិជ្ជកម្មផ្សេងៗទៀត។

លោក រដ្ឋា បញ្ចប់ថ្នាក់បរិញ្ញាបត្រទំនាក់ទំនងភាសាអង់គ្លេស និងបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ហើយលោក បញ្ចប់ថ្នាក់សញ្ញាបត្រឯកទេសជាច្រើនដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន៖

  • Certified Anit-Money Laundering Specialist (CAMS) និង Certified Global Sanction Specialist (CGSS) ពី វិទ្យាស្ថាន ACAMS, សហរដ្ឋអាមេរិច
  • Diploma for Qualified Trade Finance Specialists (QTFS) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate for Documentary Credit Specialists (CDCS) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate for Specialists in Demand Guarantees (CSDG) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate in International Trade and Finance (CITF) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate in Trade Finance Compliance (CTFC) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate in Supply Chain Finance (CSCF) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate SME Lending and Alternative Data (CSME) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certificate in Principles of Payments (CertPAY) ពី វិទ្យាស្ថាន LIBF ចក្រភពអង់គ្លេស
  • Certified Trade Finance Professional (CTFP) ពីវិទ្យាស្ថាន ICC Academy ប្រទេសសីង្ហបូរី
  • Global Trade Certificate (GTC) ពីវិទ្យាស្ថាន ICC Academy ប្រទេសសីង្ហបូរី
  • Export Import Certificate (EIC) ពីវិទ្យាស្ថាន ICC Academy ប្រទេសសីង្ហបូរី
  • Free Trade Agreement (FTA) ពីវិទ្យាស្ថាន ICC Academy ប្រទេសសីង្ហបូរី

សញ្ញាបត្រ និងបទពិសោធរបស់ លោក រដ្ឋា បង្ហាញពីការយល់ដឹងពេញលេញអំពីវិស័យពាណិជ្ជកម្ម។


បេសកកម្ម និងចក្ខុវិស័យ

"វណជ្ជា" ចេញផ្សាយអត្ថបទ និងសៀវភៅ នៅលើគេហទំពរ ផ្តល់ការប្រឹក្សាផ្សេងៗពាក់ព័ន្ធនឹងពាណិជ្ជកម្មដូចជា កិច្ចសន្យាពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរី ហានិភ័យពាណិជ្ជកម្ម ឧក្រិដ្ឋកម្មហិរញ្ញវត្ថុក្នុងលំហូរពាណិជ្ជកម្ម ការផ្តល់ហិរញ្ញប្បទាន អនុលោមភាពពាណិជ្ជកម្ម និងចំណេះផ្សេងទៀតដែលពាក់ព័ន្ធ ដល់សាធារណជន សិស្ស និសិស្ស ឬពាណិជ្ជករ ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងប្រសិទ្ធិខ្ពស់។

Comments

Post a Comment