ទំនាក់ទំនង​រវាង​អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

ទំនាក់ទំនង​រវាង​អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading - B/L) និង​លិខិតឥណនទាន (Letter of Credit - L/C) ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ធានា​ថា​ទំនិញ​ត្រូវ​បាន​ដឹកជញ្ជូន​ត្រឹមត្រូវ និង​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព។ អត្តបទនេះនឹងបង្ហាញពីទំនាក់ទំនងរវាងអញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។

១. ការ​កត់ត្រា​ព័ត៌មាន​លម្អិត​នៃ​ការ​ដឹកជញ្ជូន

  • គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​មាន​គោលបំណង​ផ្តល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ការ​ដឹកជញ្ជូន។ ឯកសារ​នេះ​រៀបរាប់​អំពី​ប្រភេទទំនិញ បរិមាណ ការវិចខ្ចប់ និង​គោលដៅ​នៃការដឹកជញ្ជូន​ទំនិញ។
  • ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: លិខិតឥណនទាន​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​ នៃ​ការ​ដឹកជញ្ជូន។

២. ភស្តុតាង​នៃ​ការ​ដឹកជញ្ជូន

  • គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​បម្រើ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នក​លក់​បាន​ដឹកជញ្ជូន​ទំនិញ​រួចរាល់​ហើយស្របតាមលក្ខខណ្ឌនៃការដឹកជញ្ជូននិងកិច្ចសន្យាទិញលក់ទំនិញ។
  • ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: ដំណើរការ​ទូទាត់​តាមរយៈ​លិខិតឥណនទាន​គឺ​ពឹងផ្អែក​លើ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដើម្បី​បញ្ជាក់​ថា​ការ​ដឹកជញ្ជូន​បាន​កើត​ឡើង​ពិតប្រាកដ។

៣. ការ​ផ្ទេរ​កម្មសិទ្ធិ

  • គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​កម្មសិទ្ធិ​នៃ​ទំនិញតាមរយៈការធ្វើបដ្ឋិលេខនៅផ្នែកខាងក្រោយអញ្ញាតប័ណ្ណដឹកជញ្ជូនពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយផ្សេងទៀត។
  • ដំណើរការ: អញ្ញាតប័ណ្ណដឹកជញ្ជូន​អាច​ត្រូវ​បាន​ចុះហត្ថលេខា​ផ្ទេរ​ដើម្បី​បញ្ជូន​កម្មសិទ្ធិ​នៃ​ទំនិញនៅផ្នែកខាងក្រោយ។ លក្ខខណ្ឌ​នៃ​លិខិតឥណនទាន​អាចនឹងទាមទាលក្ខខណ្ឌនៃ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដែល​អាច​ផ្ទេរ​បាន​ (To order/ to order name of party/to order shipper) ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​នៅ​ពេល​ទូទាត់។

៤. សុវត្ថិភាពក្នុង​ការ​ទូទាត់

  • គោលបំណង: លិខិតឥណនទាន​ជាឧ​បករ​ណ៍ធានា​ធ្វើការទូទាត់​ប្រកបដោយ​សុវត្ថិភាព​និងប្រសិទ្ធិភាពខ្ពស់ស្រប​តាម​លក្ខខណ្ឌនៃកិច្ចសន្យាទិញលក់។
  • ដំណើរការ: លិខិតឥណនទាន​ផ្តល់​ការ​ធានា​ទូទាត់​ពី​ធនាគារ​របស់​អ្នក​ទិញ​នៅ​ពេល​ដែល​ឯកសារ​ទាមទាក្រោមលក្ខខណ្ធលិខិតឥណទានត្រូវ​បាន​បង្ហាញទៅធនាគារបានត្រឹមត្រូវ។ អញ្ញាតប័ណ្ណដឹកជញ្ជូន​គឺ​ជា​ឯកសារ​ដ៏​សំខាន់​ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​នៃ​លិខិតឥណនទាន​ដើម្បី​បង្ក​ឱ្យ​មាន​ការ​ទូទាត់។

៥. ការ​កាត់បន្ថយ​ហានិភ័យ

  • គោលបំណង: ការ​ប្រើ​អញ្ញាតប័ណ្ណដឹកជញ្ជូន​និង​លិខិតឥណនទាន​ជាមួយ​គ្នា​ជួយ​កាត់បន្ថយ​ហានិភ័យ​សម្រាប់​ទាំង​អ្នក​ទិញ​និង​អ្នក​លក់។
  • ដំណើរការ: ធនាគារ​របស់​អ្នក​ទិញ​នឹង​ធ្វើការ​ទូទាត់​តាម​លិខិតឥណនទាន​លុះត្រា​តែ​អ្នក​លក់​បង្ហាញ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដែល​អនុលោម​តាម​លក្ខខណ្ឌត្រូវនៅក្នុងលិខិតឥណទាន។

សេចក្តីសន្និដ្ឋាន

អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​គឺ​ជា​ឧបករណ៍​សំខាន់ៗ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ វាអាច​ជួយ​ធ្វើ​ឱ្យ​ធានាបាន​នូវការធ្វើ​ប្រតិបត្តិការ​ ប្រកបដោយប្រសិទ្ធិភាពនិងសុវត្ថិភាពខ្ពស់ និង​ទទួលបាននូវភាព​ជឿជាក់​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។



Comments

Post a Comment