ប្រភេទលិខិតឥណទាននិងការប្រើប្រាស់

 ប្រភេទលិខិតឥណទាននិងការប្រើប្រាស់

ដោយសារភាពសាំញ៉ាំក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសទៅលើលំហូរសាច់ប្រាក់ ហានិភ័យក្នុងការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាទិញ-លក់ និងមធ្យោបាយក្នុងការទូទាត់ ធ្វើឲ្យលក្ខខណ្ឌលិខិតឥណទានមានភាពបត់បែន តម្រូវទៅតាមស្ថានភាពពាណិជ្ជកម្មទាំងនោះនឹងត្រូវបានស្គាល់ទៅតាមប្រភេទ (Feature) និងក្រុម (Group) នៃលិខិតឥណទានដូចខាងក្រោម៖

លិខិតឥណទានមិនអាចកែប្រែបាន (Irrevocable Letter of Credit):

  • និយមន័យ៖ គឺជាកាតព្វកិច្ចដែលមិនអាចកែប្រែបាន ចេញដោយធនាគារធានាក្នុងការទូទាត់ជូន អ្នកទទួលផល (Beneficiary) ក្នុងករណីទទួលបាន Presentation ត្រឹមត្រូវតាម (i) Terms and condition of Letter of Credit (ii) Uniform Customs and Practice of Documentary Credit by International Chamber of Commerce Publication No. 600 និង (iii) International Standard Banking Practice ។
  • ការប្រើប្រាស់៖ ជាទូទៅត្រូវបានប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ដើម្បីធានាថាអ្នកលក់នឹងទទួលបានការទូទាត់ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងលិខិតឥណទាន។
លិខិតឥណទានចេញក្រោមលិខិតឥណទានមួយទៀត (Back to Back Letter of Credit):
  • និយមន័យ៖ គឺជាប្រតិបត្តិការដែលលិខិតឥណទានមួយ ឬច្រើន (Child L/C) ត្រូវបានចេញដោយធានារបស់អ្នកទទួលផលតាមការស្នើសុំរបស់អ្នកទទួលផល ដោយផ្អែកលើលិខិតឥណទានមេ (Master L/C) ។ ឯកសារតម្រូវ (Requirement of Documents) និងលក្ខខណ្ឌផ្សេងទៀត នៅក្នុង Child L/C ជានិច្ចកាលដូចគ្នាទៅនឹងឯកសារតម្រូវនិងលក្ខខណ្ឌនៅក្នុង Master L/C ។
  • ការប្រើប្រាស់៖ ត្រូវបានប្រើប្រាស់នៅពេលដែលអ្នកទទួលផល ឬមជ្ឈជន ធ្វើពាណិជ្ជកម្មជាមួយអ្នកផ្គត់ផ្គង់ច្រើននាក់ ឬពុំមានទំនិញផ្ទាល់ខ្លួនគ្រប់គ្រាន់។
លិខិតឥណទានដែលអាចផ្ទេរសិទ្ធិ (Transferable Letter of Credit):
  • និយមន័យ៖ គឺជាលិខិតឥណទានដែលមានលក្ខខណ្ឌ Transferable និងអាចផ្ទេរសិទ្ធិទាំងអស់ ឬផ្នែកណាមួយទៅអ្នកទទួលផល (Second Beneficiary) មួយ ឬច្រើនតាមការស្នើសុំរបស់អ្នកទទួលផល (First Beneficiary) ។
  • ការប្រើប្រាស់៖ ជាធម្មតាត្រូវបានប្រើប្រាស់ដោយអ្នកទទួលផលដែលចង់ផ្ទេរសិទ្ធិនៃលិខិតឥណទានទៅអ្នកផ្គត់ផ្គង់របស់ពួកគេ។
លិខិតឥណទានបន្តដោយស្វ័យប្រវត្ត  (Revolving Letter of Credit):
  • និយមន័យ៖ គឺជាលិខិតឥណទានដែលមានលក្ខខណ្ឌក្នុងការបន្តដោយស្វ័យប្រវត្ត (Revolve) លើ (i) ទំហំទឹកប្រាក់ ឬ (ii) រយៈពេលដោយស្វ័យប្រវត្តិទៅតាមលក្ខខណ្ឌរបស់លិខិតឥណទាន ។
  • ការប្រើប្រាស់៖ ត្រូវបានប្រើប្រាស់សម្រាប់ការទិញ-លក់ជាទៀងទាត់រវាងអ្នកទិញ និងអ្នកលក់ដដែលៗ។
លិខិតឥណទានក្រោមជំនួយ (Letter of Credit under Aid):
  • និយមន័យ៖ ប្រតិបត្តិការលិខិតឥណទានប្រភេទនេះ ត្រូវបានទូទាត់ដោយស្ថាប័នកម្រិតពិភពលោក ដូចជា៖ The World Bank, The European Bank for Reconstruction and Development (EBRD), The Asian Development Bank (ADB) និងស្ថាប័នដទៃជាច្រើនទៀត ដែលបានផ្តល់នូវកញ្ចប់ថវិកា សម្រាប់គាំទ្រទៅលើគម្រោងថ្នាក់ជាតិ ក្រោមទម្រង់ជាឥណទាន/ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ ។
  • ការប្រើប្រាស់៖ ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលបានជំនួយពីស្ថាប័នអន្តរជាតិ។


Comments

Post a Comment