ស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៤

ស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៤

តាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា​ (របាយការណ៍ទីនេះ) ក្នុងឆ្នាំ២០២៤ កម្ពុជាបានរក្សាកំណើនពាណិជ្ជកម្អរបស់ខ្លួនជាមួយប្រទេសដៃគូសំខាន់ៗក្នុងតំបន់និងនៅលើពិភពលោក។ របាយការណ៍នេះបានបង្ហាញថា ការនាំចេញនិងការនាំចូលរបស់ប្រទេសកម្ពុជាបានកើនឡើងដែលជាទឡ្ហីករណ៍ឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

១. ទិន្នន័យសំខាន់ៗអំពីពាណិជ្ជកម្ម

  • ទំហំពាណិជ្ជកម្មសរុប (Total Trade Volume)៖ ៥៤,៧៤១,៩៥១,០០០ ដុល្លារអាមេរិក មានការកើនឡើង ១៦,៩% បើធៀបនឹងឆ្នាំ២០២៣។
  • ការនាំចេញ (Exports)៖ ២៦,១៩៦,៥៩៩,០០០ ដុល្លារអាមេរិក (+១៥,៧%)
  • ការនាំចូល (Imports)៖ ២៨,៥៤៥,៣៥១,០០០ ដុល្លារអាមេរិក (+១៨,០%)
  • តុល្យភាពពាណិជ្ជកម្ម (Trade Balance)៖ -២,៣៤៨,៧៥២,០០០ ដុល្លារអាមេរិក (សមតុល្យពាណិជ្ជកម្មអវិជ្ជមាន)

២. ដៃគូពាណិជ្ជកម្មសំខាន់ៗ

  • ចិន (China)៖ ជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មសរុប ១៥,១៨៩,៣៦៣,០០០ ដុល្លារអាមេរិក (+២៣,៨%)
  • សហរដ្ឋអាមេរិក (United States)៖ ជាដៃគូពាណិជ្ជកម្មទី២ ដែលមានទំហំ ១០,១៨០,៣២៦,០០០ ដុល្លារអាមេរិក (+២,៧%)
  • វៀតណាម (Vietnam)៖ ៧,៧៨៥,២៣៧,០០០ ដុល្លារអាមេរិក (+១៨,២%)
  • ថៃ (Thailand)៖ ៤,២៨៨,២២១,០០០ ដុល្លារអាមេរិក (+១៥,៥%)
  • ជប៉ុន (Japan)៖ ១,៤០៨,៨៧៧,០០០ ដុល្លារអាមេរិក (+១២,០%)

៣. ការវិភាគ និងទស្សនៈអនាគត

  • ការកើនឡើងនៃការនាំចេញបញ្ជាក់ថា កម្ពុជាកំពុងបន្តមានការចងសម្ពន្ធជាមួយទីផ្សារអន្តរជាតិ។
  • ការនាំចូលកើនឡើងបង្ហាញពីសក្ដានុពលនៃតម្រូវការខ្ពស់ក្នុងប្រទេស។
  • ចំណុចគួរឲ្យកត់សម្គាល់គឺការកើនឡើង ៤០,៣% ក្នុងការនាំចេញទៅម៉ាឡេស៊ី និង ១០១,១% ទៅចក្រភពអង់គ្លេស។

សង្ខេប

កម្ពុជា ក្នុងឆ្នាំ២០២៤ មានកំណើនពាណិជ្ជកម្មយ៉ាងច្រើនគួឲ្យគាត់សំគាល់។​ ការនាំចេញនិងការនាំចូលកើនឡើង ជាសញ្ញាណនៃការរីកចំរើនសេដ្ឋកិច្ចក្រោមការដឹកនាំនិងប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។



Comments

Post a Comment